សេវាបកប្រែ

អ្នកមានសិទ្ធិទទួលសេវាបកប្រែដោយមិនគិតថ្លៃ រួមទាំងភាសាសញ្ញាអាមេរិកផង។ អ្នកអាចទទួលសេវាទាំងនេះបាន 24 ម៉ោងមួយថ្ងៃ ប្រាំពីរថ្ងៃមួយអាទិត្យ។

វាជាការល្អប្រសើរជាង ដើម្បីប្រើអ្នកវិជ្ជាជីវៈបកប្រែ នៅពេលណាត់ជួបពេទ្យរបស់អ្នក។ អ្នកមិនគួរប្រើមិត្តភ័ក្តិ គ្រួសារ ឬក្មេងៗ ឲ្យបកប្រែសំរាប់អ្នកឡើយ។

របៀបទទួលសេវាបកប្រែ

Interpreterទូរស័ព្ទទៅផ្នែកសេវាសមាជិក តាមលេខ 1-888-839-9909 (TTY 711។ ផ្នែកសេវាសមាជិក គឺមាន 24 ម៉ោងមួយថ្ងៃ 7 ថ្ងៃមួយអាទិត្យ រួមទាំងថ្ងៃបុណ្យផង។

សំរាប់សេវាបកប្រែផ្ទាល់មុខ សូមប្រាប់យើងឲ្យបានដឹងៈ

  • អ្នកណាៈ តើការណាត់ជួបសំរាប់អ្នក ឬសំរាប់កូនរបស់អ្នក?  
  • សំរាប់អ្វីៈ តើវេជ្ជបណ្ឌិតប្រភេទអ្វី ដែលអ្នកទៅជួប? តើអ្នកចង់បានអ្នកបកប្រែប្រុស ឬស្រី? 
  • ពេលណាៈ តើការណាត់ជួបរបស់អ្នក នៅម៉ោងប៉ុន្មាន? តើអ្នកចង់ឲ្យអ្នកបកប្រែទៅដល់ទីនោះ នៅពេលណា?
  • ទីណាៈ តើការណាត់ជួបរបស់អ្នក នៅឯណា? តើអាសយដ្ឋានឈ្មោះអ្វី? តើមានអាគារជាក់លាក់មួយ ឬទេ?
  • ហេតុអ្វីៈ តើការណាត់ជួបនេះ សំរាប់អ្វី? តាមដាន?  ការប្រឹក្សា?  ការជួបគ្រោះសុខភាព?

តើត្រូវការជំនួយបកប្រែ យ៉ាងរួសរាន់ឬទេ?

  • ទូរស័ព្ទមកយើងយ៉ាងហោចបំផុត 10 ថ្ងៃធ្វើការ មុនដល់ពេលការណាត់ជួបរបស់អ្នក។ កាលបើយើងមានពេលច្រើន យើងនឹងងាយរកអ្នកប្រែសំរាប់អ្នក។
  • ផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវ និងពេញលេញ។ 
  • សូមទូរស័ព្ទទៅផ្នែកសេវាសមាជិក តាមលេខ 1-888-839-9909 (TTY 711) បើសិនការណាត់ជួបរបស់អ្នកផ្លាស់ប្ដូរ។ ផ្នែកសេវាសមាជិក គឺមាន 24 ម៉ោងមួយថ្ងៃ 7 ថ្ងៃមួយអាទិត្យ រួមទាំងថ្ងៃបុណ្យផង។
     

ភាគទីមួយ៖ ហេតុអ្វីការប្រើ អ្នកបកប្រែជាសារៈសំខាន់
ភាគទីពីរ៖ សិទ្ធិ និង ការទទួលខុសត្រូវ
ភាគទីបី៖  របៀបទទួល សេវាបកប្រែ
 

ឯកសារ និងទំរង់ ជាភាសារបស់អ្នក

អ្នកអាចទទួលសំភារៈសំរាប់សមាជិក ជាភាសា ឬជាទំរង់ ដែលអ្នកចង់បាន ដូចជាអក្សរពុម្ពធំៗ ឬជាសំឡេង។

អំពីរបៀបស្នើសុំឯកសារ ឬទំរង់ ជាភាសារបស់អ្នក
ទូរស័ព្ទទៅផ្នែកសេវាសមាជិក តាមលេខ 1-888-839-9909 (TTY 711) ដើម្បីស្នើសុំឯកសារ/ទំរង់មួយ ជាភាសារបស់អ្នក។  ផ្នែកសេវាសមាជិក គឺមាន 24 ម៉ោងមួយថ្ងៃ 7 ថ្ងៃមួយអាទិត្យ រួមទាំងថ្ងៃបុណ្យផង។
 

បណ្តឹង

អ្នកអាចប្ដឹងបណ្ដឹង បើសិនជា:

  • អ្នកមានអារម្មណ៍ថាអ្នកត្រូវបានបដិសេធសេវា ដែលអ្នកមិនចេះនិយាយភាសាអង់គ្លេស
  • អ្នកមិនអាចទទួលអ្នកបកប្រែបាន
  • អ្នកមានការត្អូញត្អែរ អំពីអ្នកបកប្រែ
  • អ្នកមិនអាចទទួលព័ត៌មាន ឬទំរង់ ជាភាសារបស់អ្នកបាន
  • សេចក្ដីត្រូវការមិនស្របតាមវប្បធម៍របស់អ្នក

របៀបប្ដឹងបណ្តឹង ជាភាសារបស់អ្នក

Phoneមានរបៀបប្ដឹងបណ្តឹង បួនយ៉ាងៈ

  1. ទូរស័ទទៅផ្នែកសេវាសមាជិក តាមលេខ 1-888-839-9909 (TTY 711)
  2. ប្ដឹងតាមបណ្ដាញនៅ 
  3. សរសេរសំបុត្រទៅៈ
    Member Services Department
    1055 W. 7th Street, 10th Floor
    Los Angeles, CA 90017
  4. ផ្ញើទូរសារទៅ 213-438-5748